ចែករំលែកគំនិតរបស់លោកអ្នកជាមួយយើង
ទំនាក់ទំនង
មតិកែលម្អរបស់លោកអ្នកសំខាន់សម្រាប់យើង ហើយយើងស្វាគមន៍មតិសាធារណៈពេលអនុវត្តគម្រោងនេះ។ បើសិនជាលោកអ្នកមានសំណួរអ្វីនៅពេលណាមួយ លោកអ្នកអាចទាក់ទងមកក្រុមការងាររបស់យើងជានិច្ចតាមរយៈលេខ 206-225-0674 ឬ SR509Construction@wsdot.wa.gov។
វិធីល្អបំផុតដើម្បីតាមដានព័ត៌មានថ្មីៗអំពីសកម្មភាពសាងសង់គឺតាមដានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ WSDOT និង ជាវព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសរបស់យើង ដែលមានជាភាសាអង់គ្លេស។
សេចក្ដីជូនដំណឹងដល់សាធារណជនអំពី Title VI
គោលនយោបាយរបស់ក្រសួងដឹកជញ្ជូនរដ្ឋវ៉ាស៊ីនតោន (WSDOT) គឺធានាថាគ្មាននរណាម្នាក់ត្រូវគេផាត់ចេញមិនឱ្យចូលរួម បដិសេធអត្ថប្រយោជន៍ ឬរើសអើងក្រោមកម្មវិធី ឬសកម្មភាពណាមួយរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានជាតិសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិ ដូចបានចែងនៅក្នុង Title VI នៃច្បាប់ស្ដីពីសិទ្ធិពលរដ្ឋ ឆ្នាំ 1964 ឡើយ។ បើបុគ្គលណាម្នាក់ដែលជឿថាការការពារខ្លួនគាត់ក្រោម Title VI ត្រូវបានគេបំពាន គាត់អាចដាក់ពាក្យបណ្ដឹងនៅការិយាល័យសមធម៌ និងសិទ្ធិពលរដ្ឋ (OECR) របស់ WSDOT។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងនីតិវិធីបណ្ដឹង Title VI និង/ឬព័ត៌មានទាក់ទងនឹងកាតព្វកិច្ចស្ដីពីការមិនរើសអើងរបស់យើង សូមទាក់ទងអ្នកសម្របសម្រួល Title VI របស់ OECR តាមរយៈលេខ (360) 705-7090។
ព័ត៌មានអំពីច្បាប់ស្ដីពីជនជាតិអាមេរិកដែលមានពិការភាព (ADA)
ឯកសារនេះមានជាទ្រង់ទ្រាយផ្សេង ដោយការផ្ញើអ៊ីមែលទៅការិយាល័យសមធម៌ និងសិទ្ធិពលរដ្ឋនៅលើ wsdotada@wsdot.wa.gov ឬដោយហៅទូរសព្ទឥតគិតថ្លៃលេខ 855-362-4ADA(4232)។ អ្នកដែលថ្លង់ ឬពិបាកស្ដាប់ អាចស្នើសុំតាមរយៈការហៅទូរសព្ទទៅលេខបញ្ជូនបន្តនៃរដ្ឋវ៉ាស៊ីនតោន 711។