ដំណាក់កាល 1a
ដំណាក់កាលទីមួយនៃគម្រោងបញ្ចប់ SR 509 បានសង់ស្ពាន SR 99 នៅ SeaTac ខាងក្រោមផ្លូវរថភ្លើងធុនស្រាលលើអាកាស និងខាងលើផ្លូវ SR 509។ ស្ពាន SR 99 បានបើកឱ្យធ្វើចរារចណ៍នៅខែកក្កដា ឆ្នាំ 2022។
ដំណាក់កាល 1b
ដំណាក់កាលនេះនៃគម្រោងបញ្ចប់ SR 509 ដែលបច្ចុប្បន្នកំពុងដំណើរការ សាងសង់ចម្ងាយម៉ាយល៍ដំបូងនៃផ្លូវល្បឿនលឿនបង់ថ្លៃចន្លោះផ្លូវ I-5 និង 24th Avenue South បណ្ដាផ្លូវចេញចូលផ្លូវ I-5 ថ្មី ផ្លូវបំបែកប្ដូរទិសថ្មី ផ្លូវរូងក្រោមផ្លូវ I-5 និងស្ពានផ្លូវ South 216th Street ថ្មី។ រូបថត និងតំណាងគម្រោងមាននៅលើ ទំព័រ Flickr របស់យើង និង ផែនទីអន្តរកម្មផ្លូវល្បឿនលឿន SR 509។
តើអ្វីជាកម្មវិធី Puget Sound Gateway?
កម្មវិធី Puget Sound Gateway រួមមានគម្រោងបញ្ចប់ SR 509 នៅខោនធី King ភាគខាងត្បូង និង គម្រោងបញ្ចប់ SR 167 នៅ ខោនធី Pierce។ ការកែលម្អនេះរួមគ្នានឹងធ្វើឱ្យការប្រកួតប្រជែងសេដ្ឋកិច្ចរបស់រដ្ឋប្រសើរឡើង ទាំងលក្ខណៈជាតិ និងសាកល ដោយភ្ជាប់កំពង់ផែធំៗរបស់រដ្ឋទៅមជ្ឈមណ្ឌលចែកចាយសំខាន់ៗនៅខោនធី King និងខោនធី Pierce ។