Skip to main content
WSDOT online open houses

ខ្ញុំរស់នៅ ធ្វើការ ឬធ្វើដំណើរឆ្លងកាត់ក្រុង Burien

South 160th Street

ដើម្បីសម្រួលការផ្លាស់ប្តូរលំនាំចរាចរណ៍ និងកែលម្អសុវត្ថិភាព WSDOT នឹងសង់ឡើងវិញនូវផ្លូវបំបែកប្ដូរទិស SR 509/South 160th Street ដោយបន្ថែមរង្វង់មូល។

ការបង្ហាញនៃ SR 509/South 160 Street Interchange
ការឌីហ្សាញផ្លូវបំបែកប្ដូរទិស SR 509/South 160th Street

បើលោកអ្នករស់នៅក្បែរ ធ្វើការក្បែរ ឬធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកប្ដូរទិស SR 509/South 160th Street វានឹងមានសំឡេងរំខាន ធូលី និងការផ្លា​ស់​ប្តូរ​លំនាំចរាចរណ៍ដែលជាទូទៅដោយសារការសាងសង់ផ្លូវ។

ការងារអំពីផ្លូវបំបែកប្ដូរទិស SR 509/South 160th Street បានចាប់ផ្តើមនៅក្នុងរដូវក្តៅឆ្នាំ 2024 ដោយចាប់ធ្វើពីការងារសាងសង់ប្រព័ន្ធរំដោះទឹក។ ការងារនៅផ្លូវបំបែកប្ដូរទិស SR 509/South 160th Street នឹងតម្រូវឱ្យបិទផ្លូវ South 160th Street នៅចុងសប្តាហ៍។ យើងនឹងចែករំលែកព័ត៌មានបន្ថែមនៅពេលមានកាលបរិច្ឆេទសម្រេចបិទផ្លូវ។ នឹងរក្សាឱ្យអាចចេញចូលក្នុងមូលដ្ឋានទៅកន្លែងអាជីវកម្មនិងលំនៅដ្ឋានបាន។

រង្វង់មូល

ការ​សិក្សា​បាន​បង្ហាញ​ថា​ រង្វង់​មូល​មាន​សុវត្ថិភាព​ជាង​ផ្លូវ​ប្រសព្វ​ដែល​គ្រប់​គ្រងដោយសញ្ញា​ចរាចរណ៍ ឬស្លាកសញ្ញាឈប់បែបប្រពៃណី។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបធ្វើដំណើរឆ្លងកាត់រង្វង់មូល ក្នុងនាមជា​ថ្មើរ​ជើង អ្នកជិះកង់ ឬអ្នកបើកបរ សូមពិនិត្យមើល គេហទំព័រ​
សុវត្ថិ​ភាព​ចរាចរណ៍រង្វង់មូល
របស់ WSDOT។

ជញ្ជាំងទប់សំឡេង

ជញ្ជាំងទប់សំឡេងមួយនឹងសង់នៅខាងត្បូងឆៀងខាងលិចនៃផ្លូវបំបែកប្ដូរទិស SR 509/South 160th Street តាមបណ្តោយផ្លូវចូលទៅផ្លូវធំ SR 509 ដែលឆ្ពោះទៅខាងត្បូង។ ជញ្ជាំងទប់សំឡេងទីពីរនឹងសង់នៅខាងជើងឆៀងខាងកើតនៃផ្លូវបំបែកប្ដូរទិស SR 509/South 160th Street នៅចន្លោះផ្លូវ Fourth Avenue South និងផ្លូវ SR 509 ដែលឆ្ពោះទៅខាងជើង។

ទិដ្ឋភាពពីលើអាកាសនៃរង្វង់មូលមួយនៅចំនុចប្រសព្វនៃផ្លូវ S 160th និង SR 509។ ជញ្ជាំងសំលេងរំខានពីរដែលបានគ្រោងទុកត្រូវបានសម្គាល់ជាពណ៌ទឹកក្រូចតាមបណ្តោយផ្លូវ SR 509 ។
ការឌីហ្សាញផ្លូវបំបែកប្ដូរទិស SR 509/South 160th Street

បើលោកអ្នករស់នៅក្បែរជញ្ជាំងទប់សំឡេងណាមួយដែលគេគ្រោងសង់ នៅ​ជុំវិញផ្លូវបំបែកប្ដូរទិស SR 509/South 160th Street លោកអ្នកនឹងរំពឹងបានថា​មានក្រុមស្ទង់មតិទាក់ទងទៅលោកអ្នកមុនពេលការសាងសង់ចាប់ផ្តើម។ ក្នុងអំឡុងពេលសាងសង់ ក្រុមការងារនឹងប្រើប្រាស់គ្រឿងចក្រដើម្បីជីកធ្វើគ្រឹះជញ្ជាំងទប់សំឡេង បង្ហាប់ដី ចាក់បេតុងធ្វើគ្រឹះជញ្ជាំងទប់សំឡេង និងដំឡើងផ្ទាំងបេតុងថ្មីៗ។ ការសាងសង់ជញ្ជាំងទប់សំឡេងនឹងមានរយៈពេលប្រាំមួយទៅប្រាំបួនខែអាស្រ័យលើលក្ខខណ្ឌនៃការដ្ឋាន។

រូបភាពនៃជញ្ជាំងសំឡេងដែលបានបញ្ចប់។
ជញ្ជាំងសំឡេងដែលក្រុមការងារគម្រោងបានបញ្ចប់ក្នុងដំណាក់កាលទី 1b នៃគម្រោងការបញ្ចប់ SR 509

អ្នកម៉ៅការត្រូវបានតម្រូវឱ្យបំពេញតាមអញ្ញត្រកម្មសំឡេងរំខានក្នុងមូលដ្ឋាន ហើយនឹងចាត់វិធានការបន្ថយសំឡេងរំខាន និងសកម្មភាព​សាង​សង់​ដែលអាចរំខានឱ្យនៅតិចបំផុត។ ឧត្ដមានុវត្តសម្រាប់គ្រប់គ្រងសំឡេងរំខាន និងការសាងសង់នៅជិតកន្លែង​ប្រជាជននិងអាជីវកម្មរួមមាន៖

មានសំណួរ ឬកង្វល់ដែរទេ?

បើលោកអ្នកមានសំណួរ ឬកង្វល់អំពីសំណង់នៅពេលណាមួយ លោក​អ្ន​ក​អាចទាក់ទងក្រុមការងាររបស់យើងបានគ្រប់ពេលតាមលេខទូរសព្ទទាន់ហេតុការណ៍ 24 ម៉ោង 206-225-0674 ឬអ៊ីមែល SR509Construction@wsdot.wa.gov