Skip to main content
WSDOT online open houses

មានអ្វីបន្ទាប់ទៀត?

ការសាងសង់កំពុងបង្កើនល្បឿន

អ្នកម៉ៅការរបស់យើងចាប់ផ្ដើមសាងសង់នៅ តំបន់បន្ថយ​ការប៉ះ​ពាល់​ព្រែក Barnes Creek នៅរដូវក្ដៅឆ្នាំ 2024 បន្ទាប់មកគឺការងារនៅ ផ្លូវបំបែកប្ដូរទិសត្រង់ផ្លូវ South 160th Street/SR 509 និងផ្លូវ I-5 ឆ្ពោះទៅខាងត្បូង ចន្លោះផ្លូវ SR 516 និង South 272nd Street។ នៅឆ្នាំ 2025 ក្រុមការងារនឹងចាប់ផ្ដើមសង់ផ្លូវល្បឿនលឿន SR 509 ថ្មី ចន្លោះ 24th Avenue South និងផ្លូវបំបែកប្ដូរទិស South 188th Street។

លោកអ្នកអាចឃើញក្រុមការងាររបស់យើងខួង ឈូសឆាយដើមឈើ វាស់​វែង និងធ្វើការលើប្រព័ន្ធទឹកភ្លើងនៅទីតាំងណាមួយ​នៃផ្លូវគម្រោង​មុន​ដាច់​ឆ្នាំ 2024។ វិធីល្អបំផុតដើម្បីតាមដានព័ត៌មានថ្មីៗអំពីសកម្មភាពសាងសង់គឺតាមដានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ WSDOT និង ជាវព្រឹត្តិបត្រ​ព័ត៌​មាន​ជាភាសាអង់គ្លេសប្រចាំត្រីមាសរបស់យើង ដែលមានជាភាសា​ផ្សេង​តាមសំណើ។

បើសិនជាលោកអ្នកមានសំណួរអ្វីនៅពេលណាមួយ លោកអ្នកអាចទាក់​ទងមកក្រុមការងាររបស់យើងជានិច្ចតាមរយៈលេខ 206-225-0674 ឬ SR509Construction@wsdot.wa.gov