ការបន្ថយផលប៉ះពាល់តំបន់ដីសើម Barnes Creek
គម្រោងកែលម្អតំបន់ដីសើមដ៏ធំមួយត្រូវបានគេគ្រោងធ្វើនៅ Barnes Creek នៅក្នុងក្រុង Des Moines។ តំបន់នេះលាតសន្ធឹងពីផ្លូវ Kent-Des Moines Road ទៅផ្លូវ South 220th Stree។ តំបន់ស្ដារឡើងវិញនូវព្រែក Barnes Creek ធ្វើឱ្យប្រសើរឡើងនូវទីជម្រកសម្រាប់រុក្ខជាតិដែលមានដើមកំណើតនៅតំបន់នោះ។
បើលោកអ្នកប្រើផ្លូវ Barnes Creek Nature Trail សូមជ្រាបថាផ្លូវលំនេះអាចនឹងនឹងត្រូវបិទតាមពេលកំណត់ខណៈពេលដែលក្រុមការងារធ្វើការនៅក្នុងតំបន់នេះ។ ក្រុមការងារនឹងដាក់សញ្ញាមុនពេលបិទផ្លូវលំ។
បើលោកអ្នករស់នៅជិតតំបន់បន្ថយផលប៉ះពាល់ព្រែក Barnes Creek សូមជ្រាបថានឹងមានសំឡេងរំខានខ្លះពីគ្រឿងចក្រសាងសង់ក្នុងអំឡុងម៉ោងសាងសង់នៅពេលថ្ងៃ។ ការងារភាគច្រើននឹងធ្វើឡើងដោយប្រើឧបករណ៍ដៃ និងម៉ាស៊ីនសម្រាប់ការងារសំណង់តូចៗ។
អ្នកម៉ៅការត្រូវបានតម្រូវឱ្យបំពេញតាមអញ្ញត្រកម្មសំឡេងរំខានក្នុងមូលដ្ឋាន ហើយនឹងចាត់វិធានការបន្ថយសំឡេងរំខាន និងសកម្មភាពសាងសង់ដែលអាចរំខានឱ្យនៅតិចបំផុត។ ឧត្ដមានុវត្តសម្រាប់គ្រប់គ្រងសំឡេងរំខាន និងការសាងសង់នៅជិតកន្លែងប្រជាជននិងអាជីវកម្មរួមមាន៖
- ការជូនដំណឹងជាមុនដល់អ្នករស់នៅក្បែរនោះអំពីការងារពេលយប់ដែលមានសំឡេងរំខាន។
- ការផ្សើមដីកុំឱ្យហុយធូលី។
- ការទ្រាប់បាតឡានដឹកជាជំនួយដល់ការចាក់វត្ថុធាតុសំណង់ និងបន្ថយការខ្ទប់ទ្វារក្រោយឡានដឹកកុំឱ្យឮខ្លាំង។
មានសំណួរ ឬកង្វល់ដែរទេ?
បើលោកអ្នកមានសំណួរ ឬកង្វល់អំពីសំណង់នៅពេលណាមួយ លោកអ្នកអាចទាក់ទងក្រុមការងាររបស់យើងបានគ្រប់ពេលតាមលេខទូរសព្ទទាន់ហេតុការណ៍ 24 ម៉ោង 206-225-0674 ឬអ៊ីមែល SR509Construction@wsdot.wa.gov។