I-5 ឆ្ពោះទៅខាងត្បូងចន្លោះផ្លូវ SR 516 និងផ្លូវ South 272nd Street
WSDOT កំពុងធ្វើការកែលម្អលើផ្លូវ I-5 ដើម្បីជួយក្នុងការប្ដូរចរាចរណ៍រវាងផ្លូវ SR 509 និង I-5។ គន្លងផ្លូវថ្មីឆ្ពោះទៅខាងត្បូងរវាងផ្លូវ SR 516 និង South 272nd Street នឹងបន្ថែមសមត្ថភាពដល់ផ្លូវ I-5 សម្រាប់ចរាចរណ៍ដែលធ្វើដំណើរពី SR 509 ទៅ Kent Valley និង Federal Way។ ក្រុមការងារគ្រោងនឹងចាប់ផ្ដើមការងារឱ្យបានឆាប់នៅរដូវរងារឆ្នាំ 2024។
បើលោកអ្នកប្រើផ្លូវ I-5 ឆ្ពោះទៅខាងត្បូង សូមជ្រាបថានឹងមានការបិទជាយផ្លូវញឹកញាប់ និងការបិទគន្លងផ្លូវនៅចុងសប្ដាហ៍ និងពេលយប់តាមពេលកំណត់។ រាល់ការងារសំណង់ទាំងអស់នឹងប្រព្រឹត្តទៅពីក្រោយរបាំងបេតុងបណ្ដោះអាសន្ន ប៉ុន្តែសាធារណជនដែលធ្វើដំណើរគួរបន្ថយល្បឿនជានិច្ចនៅពេលធ្វើដំណើរកាត់តំបន់ការដ្ឋាន និងប្រុងប្រយ័ត្នចំពោះរថយន្តធំៗដែលចេញចូលតំបន់ការដ្ឋាន។
ព្រែក McSorley Creek ជិតផ្លូវ South 259th Street
លូកាត់ក្រោមផ្លូវ I-5 នៅព្រែក McSorley Creek ដែលស្ថិតនៅខាងជើងផ្លូវ South 272nd Street នឹងត្រូវដាក់ជំនួសដោយលូធំជាង ដើម្បីរក្សាលំហូរទឹក និងធ្វើឱ្យផ្លូវ I-5 ធន់បានល្អ។ ក្រុមការងារនឹងចូលទៅការដ្ឋានសាងសង់ពីផ្លូវ South 259th Street។
បើលោកអ្នករស់នៅជិតជញ្ជាំងទប់សំឡេងដែលគេគ្រោងធ្វើដែលនៅជិតផ្លូវ 32nd Place South សូមជ្រាបថាក្រុមស្ទង់មតិនឹងទាក់ទងទៅលោកអ្នកមុននឹងការសាងសង់ចាប់ផ្ដើម។ ក្នុងអំឡុងពេលសាងសង់ ក្រុមការងារនឹងប្រើគ្រឿងចក្រដើម្បីបង្ហាប់ដី ចាក់បេតុងធ្វើគ្រឹះជញ្ជាំងទប់សំឡេង និងសង់ផ្ទាំងបេតុងថ្មី។
ការពង្រីកជញ្ជាំងទប់សំឡេង
WSDOT នឹងពង្រីកជញ្ជាំងទប់សំឡេងដែលមានស្រាប់នៅខាងកើតនៃផ្លូវ 32nd Place South ក្នុងក្រុង Kent ទៅខាងជើងចម្ងាយ 230 ហ្វ៊ីត។ កាលវិភាគសាងសង់សម្រាប់ការងារនេះមិនទាន់រៀបចំនៅឡើយទេ។
បើលោកអ្នករស់នៅជិត ឬធ្វើដំណើរកាត់តាមផ្លូវ South 259th Street សូមជ្រាបថានឹងមានចរាចរណ៍បម្រើដល់ការសាងសង់ និងការបិទគន្លងផ្លូវ និងជាយផ្លូវតាមពេលកំណត់នៅទីតាំងនេះ។
អ្នកម៉ៅការត្រូវបានតម្រូវឱ្យបំពេញតាមអញ្ញត្រកម្មសំឡេងរំខានក្នុងមូលដ្ឋាន ហើយនឹងចាត់វិធានការបន្ថយសំឡេងរំខាន និងសកម្មភាពសាងសង់ដែលអាចរំខានឱ្យនៅតិចបំផុត។ ឧត្ដមានុវត្តសម្រាប់គ្រប់គ្រងសំឡេងរំខាន និងការសាងសង់នៅជិតកន្លែងប្រជាជននិងអាជីវកម្មរួមមាន៖
- ការជូនដំណឹងជាមុនដល់អ្នករស់នៅក្បែរនោះអំពីការងារពេលយប់ដែលមានសំឡេងរំខាន។
- ការផ្សើមដីកុំឱ្យហុយធូលី។
- ការទ្រាប់បាតឡានដឹកជាជំនួយដល់ការចាក់វត្ថុធាតុសំណង់ និងបន្ថយការខ្ទប់ទ្វារក្រោយឡានដឹកកុំឱ្យឮខ្លាំង។
មានសំណួរ ឬកង្វល់ដែរទេ?
បើលោកអ្នកមានសំណួរ ឬកង្វល់អំពីសំណង់នៅពេលណាមួយ លោកអ្នកអាចទាក់ទងក្រុមការងាររបស់យើងបានគ្រប់ពេលតាមលេខទូរសព្ទទាន់ហេតុការណ៍ 24 ម៉ោង 206-225-0674 ឬអ៊ីមែល SR509Construction@wsdot.wa.gov។