Skip to main content
WSDOT online open houses

ខ្ញុំរស់នៅ ធ្វើការ ឬធ្វើដំណើរឆ្លងកាត់ក្រុង Des Moines ក្រុង SeaTac និងភាគខាងត្បូងក្រុង Burien

Des Moines Memorial Drive/South 188th Street

ផ្លូវបំបែកប្ដូរទិស SR 509/South 188th Street ថ្មី នឹងអាចចេញចូលបានគ្រប់ទិសនៃចរាចរណ៍ឥឡូវនេះ។ ដើម្បីសម្រួលការផ្លាស់ប្តូរលំនាំចរាចរណ៍នេះ និងកែលម្អសុវត្ថិភាព WSDOT នឹងសង់ឡើងវិញនូវផ្លូវបំបែកប្ដូរទិសនេះដោយបន្ថែមរង្វង់មូល។ សម្រាប់ចរាចរណ៍លើផ្លូវ SR 509 ដែលឆ្ពោះទៅខាងត្បូង ផ្លូវបំបែកប្ដូរទិសផ្លូវ South 188th Street នឹងទៅជាច្រកចេញចុងក្រោយ មុននឹងបន្តទៅផ្នែកដែលយកថ្លៃប្រើផ្លូវនៃផ្លូវល្បឿនលឿន។

ការបង្ហាញនៃ SR 509 / South 188th Street Interchange

ក្រុមការងារគ្រោងនឹងចាប់ផ្តើមការសាងសង់នៅក្នុងតំបន់នេះឱ្យបានឆាប់នៅរដូវក្តៅឆ្នាំ 2025 ដោយចាប់ផ្តើមធ្វើផ្លូវជម្រាលបណ្តោះអាសន្ន ដើម្បីបង្កើតតំបន់ការដ្ឋានថ្មី។ បើលោកអ្នករស់នៅក្បែរ ធ្វើការក្បែរ ឬធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកប្ដូរទិស SR 509/South 188th Street វានឹងមានសំឡេងរំខាន ធូលី និងការផ្លាស់ប្តូរលំនាំចរាចរណ៍ដែលជាទូទៅដោយសារការសាងសង់ផ្លូវ។ នឹងរក្សាឱ្យអាចចេញចូលក្នុងមូលដ្ឋានទៅកន្លែងអាជីវកម្មបាន។

ផ្លូវល្បឿនលឿន SR 509 ថ្មី

ផ្លូវល្បឿនលឿន SR 509 ថ្មីនឹងបន្តទៅទិសខាងត្បូងចេញពីផ្លូវបំបែកប្ដូរទិសផ្លូវ South 188th Street ដោយឆ្លងកាត់ពីលើផ្លូវ Lake to Sound Trail ឆ្លងកាត់ពីក្រោមផ្លូវ South 192nd Street ឆ្លងកាត់ពីលើផ្លូវ Des Moines Memorial Drive ហើយឆ្លងកាត់ពីលើផ្លូវ South 200th Street និងសួន Des Moines Creek Park មុនពេលតភ្ជាប់ជាមួយផ្នែកថ្មីនៃផ្លូវល្បឿនលឿន SR 509 នៅជិតផ្លូវ 24th Avenue South។

បើលោកអ្នកប្រើផ្លូវ Lake to Sound trail៖ ផ្លូវនេះ ភាគច្រើននឹងបើកក្នុងអំឡុងពេលសាងសង់។ ក្រុមការងារអាចបិទផ្លូវនេះ ដើម្បីដំឡើងធ្នឹមស្ពាន ឬឱ្យឧបករណ៍សាង​សង់​ឆ្លងកាត់ផ្លូវ។ ក្នុងករណីទាំងនេះ នឹងមានអ្នកផ្ដល់សញ្ញាបញ្ជាដោយប្រើទង់ និងវិធាន​ការ​គ្រប់គ្រងចរាចរណ៍ដើម្បីបង្ហាញប្រាប់ដល់អ្នកប្រើផ្លូវ។ នឹងមានសំឡេងរំខានដែលជាទូទៅដោយសារការសាងសង់ និងគ្រឿង​ចក្រធុនធ្ងន់។

បើលោកអ្នកប្រើផ្លូវ South 192nd Street៖ ផ្លូវនេះនឹងបិទគ្រប់ចរាចរណ៍ទាំងអស់ប្រហែលប្រាំបួនខែ ចាប់ផ្ដើម​ឱ្យបាន​ឆាប់នៅឆ្នាំ 2025 ខណៈពេលដែលក្រុមការងារសាងសង់ស្ពានផ្លូវ South 192nd Street ថ្មី ដែលផ្លូវល្បឿនលឿន SR 509 នៅថ្ងៃអនាគត​នឹងកាត់​ពីក្រោម។ យើងនឹងចែករំលែកព័ត៌មានបន្ថែមថាពេលណាសមាជិកសហគមន៍អាច គិតថាមានការបិទផ្លូវនេះ នៅពេលដែលយើងមានកាល​វិភាគសាង​សង់​ស្ពានផ្លូវ South 192nd Street។

បើលោកអ្នកប្រើផ្លូវ South 194th Street៖ ចំណុចភ្ជាប់ផ្លូវ South 194th Street ទៅផ្លូវ Des Moines Memorial Drive នឹងបិទរហូត។ ការបិទនេះនឹងធ្វើឡើងបន្ទាប់ពីស្ពានផ្លូវ South 192nd Street បាន​
បញ្ច​ប់ និងបើកសម្រាប់អ្នកធ្វើដំណើរ។

បើលោកអ្នករស់នៅជិតផ្លូវ South 194th Street៖ ផ្លូវល្បឿនលឿន SR 509 ថ្មីនឹងឆ្លងកាត់តំបន់នេះ។ ការងារភាគច្រើននឹងធ្វើឡើងនៅពេលថ្ងៃ ហើយនឹងមានការរៀបចំពេល​វេលាសម្រាប់សកម្មភាពសាងសង់នៅពេលយប់មួយចំនួននៅពេលត្រូវការ។ នឹងមានធូលី និងសំឡេងរំខានខ្លះនៅពេលថ្ងៃ​ដែលជាទូទៅដោយសារ​ការ​សាងសង់ធុនធ្ងន់។

ការបង្ហាញផ្លូវ SR 509/South 192nd Street

បើលោកអ្នកប្រើផ្លូវ Des Moines Memorial Drive ចន្លោះផ្លូវ South 200th Street និងផ្លូវ South 192nd Street៖ នឹងមានការរៀបចំពេលវេលាបិទនៅពេលយប់មួយចំនួន ដើម្បីដំឡើង​ធ្នឹមស្ពាន និងធ្វើសកម្មភាពសាងសង់ផ្សេងទៀត។

ការបង្ហាញផ្លូវឆ្លងកាត់ SR 509/Des Moines Memorial Drive

បើលោកអ្នកប្រើផ្លូវ Des Moines Creek Trail៖ ផ្លូវនេះនឹងនៅបើកដដែលក្នុងអំឡុងពេលសាងសង់។ ក្រុមការងារអាចបិទផ្លូវនេះ ដើម្បីដំឡើងធ្នឹមស្ពាន ឬឱ្យឧបករណ៍សាង​សង់​ឆ្លងកាត់ផ្លូវ។ ក្នុងករណីទាំងនេះ នឹងមានអ្នកផ្ដល់សញ្ញាបញ្ជាដោយប្រើទង់ និងវិធាន​ការ​គ្រប់គ្រងចរាចរណ៍ដើម្បីបង្ហាញប្រាប់ដល់អ្នកប្រើផ្លូវ។ នឹងមានសំឡេងរំខានដែលជាទូទៅដោយសារការសាងសង់ និងគ្រឿង​ចក្រ​ធុនធ្ងន់

បើលោកអ្នកប្រើផ្លូវ South 200th Street៖ ផ្លូវ South 200th Street នឹងនៅបើកដដែលនៅពេលថ្ងៃក្នុង​អំឡុង​ពេល​សាងសង់ ហើយនឹងមិនប្ដូរទៅផ្លូវផ្សេងទេ។ នឹងមានការរៀបចំពេលវេលាបិទផ្លូវពេលយប់ញឹកញាប់ ដើម្បីសង់ផ្លូវ​ល្បឿន​លឿនលើអាកាស។

ការបង្ហាញផ្លូវ SR 509/South 200th Street Crossing

លោកអ្នកអាចស្វែងយល់បន្ថែមអំពីអ្វីដែល WSDOT បានគ្រោងទុកនៅ​ទីតាំង​នីមួយៗទាំងនេះ ដោយចូលទៅ ផែនទីអន្តរកម្មផ្លូវល្បឿនលឿន SR 509។

អ្នកម៉ៅការត្រូវបានតម្រូវឱ្យបំពេញតាមអញ្ញត្រកម្មសំឡេងរំខានក្នុងមូលដ្ឋាន ហើយនឹងចាត់វិធានការបន្ថយសំឡេងរំខាន និងសកម្មភាព​សាង​សង់​ដែលអាចរំខានឱ្យនៅតិចបំផុត។ ឧត្ដមានុវត្តសម្រាប់គ្រប់គ្រងសំឡេងរំខាន និងការសាងសង់នៅជិតកន្លែង​ប្រជាជននិងអាជីវកម្មរួមមាន៖

មានសំណួរ ឬកង្វល់ដែរទេ?

បើលោកអ្នកមានសំណួរ ឬកង្វល់អំពីសំណង់នៅពេលណាមួយ លោក​អ្ន​ក​អាចទាក់ទងក្រុមការងាររបស់យើងបានគ្រប់ពេលតាមលេខទូរសព្ទទាន់ហេតុការណ៍ 24 ម៉ោង 206-225-0674 ឬអ៊ីមែល SR509Construction@wsdot.wa.gov