គម្រោងផ្លូវល្បឿនលឿនថ្មី SR 509/24th Avenue South ទៅ South 188th Street
Share គម្រោងផ្លូវល្បឿនលឿនថ្មី SR 509/24th Avenue South ទៅ South 188th Street on FacebookShare គម្រោងផ្លូវល្បឿនលឿនថ្មី SR 509/24th Avenue South ទៅ South 188th Street on TwitterShare គម្រោងផ្លូវល្បឿនលឿនថ្មី SR 509/24th Avenue South ទៅ South 188th Street on LinkedinEmail គម្រោងផ្លូវល្បឿនលឿនថ្មី SR 509/24th Avenue South ទៅ South 188th Street link
សូមស្វាគមន៍
WSDOT កំពុងចាប់ផ្តើមការសាងសង់លើគម្រោងផ្លូវល្បឿនលឿនថ្មី State Route 509/24th Avenue South ទៅ South 188th Street ក្នុងឆ្នាំ 2024។ គម្រោងនេះគឺជាដំណាក់កាលចុងក្រោយដែលទទួលបានមូលនិធិពេញលេញ (ដំណាក់កាលទី 2) នៃ គម្រោងបញ្ចប់ SR 509។
គម្រោងផ្លូវល្បឿនលឿនថ្មី SR 509/24th Avenue South ទៅ South 188th Street គឺជាដំណាក់កាលចុងក្រោយនៃការកែលម្អ គម្រោងបញ្ចប់ SR 509 ដែលភ្ជាប់ផ្លូវ SR 509 ទៅផ្លូវ I-5 ក្នុងក្រុង SeaTac។ ពេលគម្រោងនេះចប់នៅឆ្នាំ 2028 ប្រជាជនដែលធ្វើដំណើរឆ្លងកាត់តំបន់នេះនឹងអាចជិះវាងផ្លូវ SR 518 និងផ្លូវក្នុងមូលដ្ឋាន នៅពេលធ្វើដំណើររវាងផ្លូវ I-5, ព្រលានយន្តហោះ Sea-Tac, កំពង់ផែ Seattle និងទីប្រជុំជននានានៅខោនធី King ខាងត្បូង។ សមាជិកសហគមន៍នឹងឃើញរថយន្តកុងតឺន័រតិចជាងមុននៅលើផ្លូវក្នុង មូលដ្ឋាន ដោយសារអ្នកបើកបរដឹកទំនិញនឹងប្រើផ្លូវថ្មីដើម្បីទៅដល់គោលដៅរបស់ពួកគេ។ នឹងមានការយកថ្លៃប្រើកំណាត់ផ្លូវ SR 509 ថ្មី។ ក្នុងពេលសាងសង់និងក្រោយពេលបញ្ចប់ ប្រជាជននឹងនៅតែអាចប្រើចំណុចចេញចូលបច្ចុប្បន្នរបស់ខ្លួនទៅកាន់ផ្លូវ SR 509 និង I-5 ហើយប្រជាជននឹងមិនបង់ថ្លៃប្រើផ្លូវដែលខ្លួនប្រើប្រាស់សព្វថ្ងៃឡើយ។
តើមានអ្វីខ្លះនៅក្នុងគម្រោងនេះ?
គម្រោងផ្លូវល្បឿនលឿនថ្មី SR 509/24th Avenue South ទៅ South 188th Street រួមមាន៖
ផ្លូវល្បឿនលឿនថ្មីជាងពីរម៉ាយល៍។
គន្លងផ្លូវបន្ថែមមួយនៅលើផ្លូវ I-5 ដែលឆ្ពោះទៅខាងត្បូង ចន្លោះផ្លូវ SR 516 និង South 272nd Street ក្នុងក្រុង Kent។
រង្វង់មូលនៅផ្លូវ South 160th Street ក្នុងក្រុង Burien និងផ្លូវ South 188th Street ក្នុងក្រុង SeaTac។
ដើម្បីសម្រួលការផ្លាស់ប្តូរលំនាំចរាចរណ៍ និងកែលម្អសុវត្ថិភាព WSDOT នឹងសង់ឡើងវិញនូវផ្លូវបំបែកប្ដូរទិស SR 509/South 160th Street ដោយបន្ថែមរង្វង់មូល។
ការឌីហ្សាញផ្លូវបំបែកប្ដូរទិស SR 509/South 160th Street
បើលោកអ្នករស់នៅក្បែរ ធ្វើការក្បែរ ឬធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកប្ដូរទិស SR 509/South 160th Street វានឹងមានសំឡេងរំខាន ធូលី និងការផ្លាស់ប្តូរលំនាំចរាចរណ៍ដែលជាទូទៅដោយសារការសាងសង់ផ្លូវ។
ការងារអំពីផ្លូវបំបែកប្ដូរទិស SR 509/South 160th Street បានចាប់ផ្តើមនៅក្នុងរដូវក្តៅឆ្នាំ 2024 ដោយចាប់ធ្វើពីការងារសាងសង់ប្រព័ន្ធរំដោះទឹក។ ការងារនៅផ្លូវបំបែកប្ដូរទិស SR 509/South 160th Street នឹងតម្រូវឱ្យបិទផ្លូវ South 160th Street នៅចុងសប្តាហ៍។ យើងនឹងចែករំលែកព័ត៌មានបន្ថែមនៅពេលមានកាលបរិច្ឆេទសម្រេចបិទផ្លូវ។ នឹងរក្សាឱ្យអាចចេញចូលក្នុងមូលដ្ឋានទៅកន្លែងអាជីវកម្មនិងលំនៅដ្ឋានបាន។
ជញ្ជាំងទប់សំឡេងមួយនឹងសង់នៅខាងត្បូងឆៀងខាងលិចនៃផ្លូវបំបែកប្ដូរទិស SR 509/South 160th Street តាមបណ្តោយផ្លូវចូលទៅផ្លូវធំ SR 509 ដែលឆ្ពោះទៅខាងត្បូង។ ជញ្ជាំងទប់សំឡេងទីពីរនឹងសង់នៅខាងជើងឆៀងខាងកើតនៃផ្លូវបំបែកប្ដូរទិស SR 509/South 160th Street នៅចន្លោះផ្លូវ Fourth Avenue South និងផ្លូវ SR 509 ដែលឆ្ពោះទៅខាងជើង។

ខ្ញុំរស់នៅ ធ្វើការ ឬធ្វើដំណើរឆ្លងកាត់ក្រុង Des Moines ក្រុង SeaTac និងភាគខាងត្បូងក្រុង Burien
Des Moines Memorial Drive/South 188th Street
ផ្លូវបំបែកប្ដូរទិស SR 509/South 188th Street ថ្មី នឹងអាចចេញចូលបានគ្រប់ទិសនៃចរាចរណ៍ឥឡូវនេះ។ ដើម្បីសម្រួលការផ្លាស់ប្តូរលំនាំចរាចរណ៍នេះ និងកែលម្អសុវត្ថិភាព WSDOT នឹងសង់ឡើងវិញនូវផ្លូវបំបែកប្ដូរទិសនេះដោយបន្ថែមរង្វង់មូល។ សម្រាប់ចរាចរណ៍លើផ្លូវ SR 509 ដែលឆ្ពោះទៅខាងត្បូង ផ្លូវបំបែកប្ដូរទិសផ្លូវ South 188th Street នឹងទៅជាច្រកចេញចុងក្រោយ មុននឹងបន្តទៅផ្នែកដែលយកថ្លៃប្រើផ្លូវនៃផ្លូវល្បឿនលឿន។
ក្រុមការងារគ្រោងនឹងចាប់ផ្តើមការសាងសង់នៅក្នុងតំបន់នេះឱ្យបានឆាប់នៅរដូវក្តៅឆ្នាំ 2025 ដោយចាប់ផ្តើមធ្វើផ្លូវជម្រាលបណ្តោះអាសន្ន ដើម្បីបង្កើតតំបន់ការដ្ឋានថ្មី។ បើលោកអ្នករស់នៅក្បែរ ធ្វើការក្បែរ ឬធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកប្ដូរទិស SR 509/South 188th Street វានឹងមានសំឡេងរំខាន ធូលី និងការផ្លាស់ប្តូរលំនាំចរាចរណ៍ដែលជាទូទៅដោយសារការសាងសង់ផ្លូវ។ នឹងរក្សាឱ្យអាចចេញចូលក្នុងមូលដ្ឋានទៅកន្លែងអាជីវកម្មបាន។
ផ្លូវល្បឿនលឿន SR 509 ថ្មី
ផ្លូវល្បឿនលឿន SR 509 ថ្មីនឹងបន្តទៅទិសខាងត្បូងចេញពីផ្លូវបំបែកប្ដូរទិសផ្លូវ South 188th Street ដោយឆ្លងកាត់ពីលើផ្លូវ Lake to Sound Trail ឆ្លងកាត់ពីក្រោមផ្លូវ South 192nd Street ឆ្លងកាត់ពីលើផ្លូវ Des Moines Memorial Drive ហើយឆ្លងកាត់ពីលើផ្លូវ South 200th Street និងសួន Des Moines Creek Park មុនពេលតភ្ជាប់ជាមួយផ្នែកថ្មីនៃផ្លូវល្បឿនលឿន SR 509 នៅជិតផ្លូវ 24th Avenue South។
បើលោកអ្នកប្រើផ្លូវ Lake to Sound trail៖ ផ្លូវនេះ ភាគច្រើននឹងបើកក្នុងអំឡុងពេលសាងសង់។ ក្រុមការងារអាចបិទផ្លូវនេះ ដើម្បីដំឡើងធ្នឹមស្ពាន ឬឱ្យឧបករណ៍សាងសង់ឆ្លងកាត់ផ្លូវ។ ក្នុងករណីទាំងនេះ នឹងមានអ្នកផ្ដល់សញ្ញាបញ្ជាដោយប្រើទង់ និងវិធានការគ្រប់គ្រងចរាចរណ៍ដើម្បីបង្ហាញប្រាប់ដល់អ្នកប្រើផ្លូវ។ នឹងមានសំឡេងរំខានដែលជាទូទៅដោយសារការសាងសង់ និងគ្រឿងចក្រធុនធ្ងន់។
បើលោកអ្នកប្រើផ្លូវ South 192nd Street៖ ផ្លូវនេះនឹងបិទគ្រប់ចរាចរណ៍ទាំងអស់ប្រហែលប្រាំបួនខែ ចាប់ផ្ដើមឱ្យបានឆាប់នៅឆ្នាំ 2025 ខណៈពេលដែលក្រុមការងារសាងសង់ស្ពានផ្លូវ South 192nd Street ថ្មី ដែលផ្លូវល្បឿនលឿន SR 509 នៅថ្ងៃអនាគតនឹងកាត់ពីក្រោម។ យើងនឹងចែករំលែកព័ត៌មានបន្ថែមថាពេលណាសមាជិកសហគមន៍អាច គិតថាមានការបិទផ្លូវនេះ នៅពេលដែលយើងមានកាលវិភាគសាងសង់ស្ពានផ្លូវ South 192nd Street។
បើលោកអ្នកប្រើផ្លូវ South 194th Street៖ ចំណុចភ្ជាប់ផ្លូវ South 194th Street ទៅផ្លូវ Des Moines Memorial Drive នឹងបិទរហូត។ ការបិទនេះនឹងធ្វើឡើងបន្ទាប់ពីស្ពានផ្លូវ South 192nd Street បាន បញ្ចប់ និងបើកសម្រាប់អ្នកធ្វើដំណើរ។
បើលោកអ្នករស់នៅជិតផ្លូវ South 194th Street៖ ផ្លូវល្បឿនលឿន SR 509 ថ្មីនឹងឆ្លងកាត់តំបន់នេះ។ ការងារភាគច្រើននឹងធ្វើឡើងនៅពេលថ្ងៃ ហើយនឹងមានការរៀបចំពេលវេលាសម្រាប់សកម្មភាពសាងសង់នៅពេលយប់មួយចំនួននៅពេលត្រូវការ។ នឹងមានធូលី និងសំឡេងរំខានខ្លះនៅពេលថ្ងៃដែលជាទូទៅដោយសារការសាងសង់ធុនធ្ងន់។
បើលោកអ្នកប្រើផ្លូវ Des Moines Memorial Drive ចន្លោះផ្លូវ South 200th Street និងផ្លូវ South 192nd Street៖ នឹងមានការរៀបចំពេលវេលាបិទនៅពេលយប់មួយចំនួន ដើម្បីដំឡើងធ្នឹមស្ពាន និងធ្វើសកម្មភាពសាងសង់ផ្សេងទៀត។
បើលោកអ្នកប្រើផ្លូវ Des Moines Creek Trail៖ ផ្លូវនេះនឹងនៅបើកដដែលក្នុងអំឡុងពេលសាងសង់។ ក្រុមការងារអាចបិទផ្លូវនេះ ដើម្បីដំឡើងធ្នឹមស្ពាន ឬឱ្យឧបករណ៍សាងសង់ឆ្លងកាត់ផ្លូវ។ ក្នុងករណីទាំងនេះ នឹងមានអ្នកផ្ដល់សញ្ញាបញ្ជាដោយប្រើទង់ និងវិធានការគ្រប់គ្រងចរាចរណ៍ដើម្បីបង្ហាញប្រាប់ដល់អ្នកប្រើផ្លូវ។ នឹងមានសំឡេងរំខានដែលជាទូទៅដោយសារការសាងសង់ និងគ្រឿងចក្រធុនធ្ងន់
បើលោកអ្នកប្រើផ្លូវ South 200th Street៖ ផ្លូវ South 200th Street នឹងនៅបើកដដែលនៅពេលថ្ងៃក្នុងអំឡុងពេលសាងសង់ ហើយនឹងមិនប្ដូរទៅផ្លូវផ្សេងទេ។ នឹងមានការរៀបចំពេលវេលាបិទផ្លូវពេលយប់ញឹកញាប់ ដើម្បីសង់ផ្លូវល្បឿនលឿនលើអាកាស។
ខ្ញុំរស់នៅក្នុង ធ្វើការនៅជិត ឬធ្វើដំណើរតាមតំបន់ Barnes Creek
ការបន្ថយផលប៉ះពាល់តំបន់ដីសើម Barnes Creek
គម្រោងកែលម្អតំបន់ដីសើមដ៏ធំមួយត្រូវបានគេគ្រោងធ្វើនៅ Barnes Creek នៅក្នុងក្រុង Des Moines។ តំបន់នេះលាតសន្ធឹងពីផ្លូវ Kent-Des Moines Road ទៅផ្លូវ South 220th Stree។ តំបន់ស្ដារឡើងវិញនូវព្រែក Barnes Creek ធ្វើឱ្យប្រសើរឡើងនូវទីជម្រកសម្រាប់រុក្ខជាតិដែលមានដើមកំណើតនៅតំបន់នោះ។
បើលោកអ្នកប្រើផ្លូវ Barnes Creek Nature Trail សូមជ្រាបថាផ្លូវលំនេះអាចនឹងនឹងត្រូវបិទតាមពេលកំណត់ខណៈពេលដែលក្រុមការងារធ្វើការនៅក្នុងតំបន់នេះ។ ក្រុមការងារនឹងដាក់សញ្ញាមុនពេលបិទផ្លូវលំ។
បើលោកអ្នករស់នៅជិតតំបន់បន្ថយផលប៉ះពាល់ព្រែក Barnes Creek សូមជ្រាបថានឹងមានសំឡេងរំខានខ្លះពីគ្រឿងចក្រសាងសង់ក្នុងអំឡុងម៉ោងសាងសង់នៅពេលថ្ងៃ។ ការងារភាគច្រើននឹងធ្វើឡើងដោយប្រើឧបករណ៍ដៃ និងម៉ាស៊ីនសម្រាប់ការងារសំណង់តូចៗ។
ខ្ញុំរស់នៅ ធ្វើការនៅក្នុង ឬធ្វើដំណើរកាត់តាមក្រុង Kent
I-5 ឆ្ពោះទៅខាងត្បូងចន្លោះផ្លូវ SR 516 និងផ្លូវ South 272nd Street
WSDOT កំពុងធ្វើការកែលម្អលើផ្លូវ I-5 ដើម្បីជួយក្នុងការប្ដូរចរាចរណ៍រវាងផ្លូវ SR 509 និង I-5។ គន្លងផ្លូវថ្មីឆ្ពោះទៅខាងត្បូងរវាងផ្លូវ SR 516 និង South 272nd Street នឹងបន្ថែមសមត្ថភាពដល់ផ្លូវ I-5 សម្រាប់ចរាចរណ៍ដែលធ្វើដំណើរពី SR 509 ទៅ Kent Valley និង Federal Way។ ក្រុមការងារគ្រោងនឹងចាប់ផ្ដើមការងារឱ្យបានឆាប់នៅរដូវរងារឆ្នាំ 2024។
លូកាត់ក្រោមផ្លូវ I-5 នៅព្រែក McSorley Creek ដែលស្ថិតនៅខាងជើងផ្លូវ South 272nd Street នឹងត្រូវដាក់ជំនួសដោយលូធំជាង ដើម្បីរក្សាលំហូរទឹក និងធ្វើឱ្យផ្លូវ I-5 ធន់បានល្អ។ ក្រុមការងារនឹងចូលទៅការដ្ឋានសាងសង់ពីផ្លូវ South 259th Street។
បើលោកអ្នករស់នៅជិតជញ្ជាំងទប់សំឡេងដែលគេគ្រោងធ្វើដែលនៅជិតផ្លូវ 32nd Place South សូមជ្រាបថាក្រុមស្ទង់មតិនឹងទាក់ទងទៅលោកអ្នកមុននឹងការសាងសង់ចាប់ផ្ដើម។ ក្នុងអំឡុងពេលសាងសង់ ក្រុមការងារនឹងប្រើគ្រឿងចក្រដើម្បីបង្ហាប់ដី ចាក់បេតុងធ្វើគ្រឹះជញ្ជាំងទប់សំឡេង និងសង់ផ្ទាំងបេតុងថ្មី។
ការពង្រីកជញ្ជាំងទប់សំឡេង
WSDOT នឹងពង្រីកជញ្ជាំងទប់សំឡេងដែលមានស្រាប់នៅខាងកើតនៃផ្លូវ 32nd Place South ក្នុងក្រុង Kent ទៅខាងជើងចម្ងាយ 230 ហ្វ៊ីត។ កាលវិភាគសាងសង់សម្រាប់ការងារនេះមិនទាន់រៀបចំនៅឡើយទេ។
បើលោកអ្នករស់នៅជិត ឬធ្វើដំណើរកាត់តាមផ្លូវ South 259th Street សូមជ្រាបថានឹងមានចរាចរណ៍បម្រើដល់ការសាងសង់ និងការបិទគន្លងផ្លូវ និងជាយផ្លូវតាមពេលកំណត់នៅទីតាំងនេះ។
ដំណាក់កាលទីមួយនៃគម្រោងបញ្ចប់ SR 509 បានសង់ស្ពាន SR 99 នៅ SeaTac ខាងក្រោមផ្លូវរថភ្លើងធុនស្រាលលើអាកាស និងខាងលើផ្លូវ SR 509។ ស្ពាន SR 99 បានបើកឱ្យធ្វើចរារចណ៍នៅខែកក្កដា ឆ្នាំ 2022។
ដំណាក់កាល 1b
ដំណាក់កាលនេះនៃគម្រោងបញ្ចប់ SR 509 ដែលបច្ចុប្បន្នកំពុងដំណើរការ សាងសង់ចម្ងាយម៉ាយល៍ដំបូងនៃផ្លូវល្បឿនលឿនបង់ថ្លៃចន្លោះផ្លូវ I-5 និង 24th Avenue South បណ្ដាផ្លូវចេញចូលផ្លូវ I-5 ថ្មី ផ្លូវបំបែកប្ដូរទិសថ្មី ផ្លូវរូងក្រោមផ្លូវ I-5 និងស្ពានផ្លូវ South 216th Street ថ្មី។ រូបថត និងតំណាងគម្រោងមាននៅលើ ទំព័រ Flickr របស់យើង និង ផែនទីអន្តរកម្មផ្លូវល្បឿនលឿន SR 509។
ចម្ងាយម៉ាយល៍ដំបូងនៃផ្លូវល្បឿនលឿន SR 509 ថ្មី និងចំណុចភ្ជាប់នានានៃផ្លូវ I-5 គឺកំពុងសាងសង់តាមកិច្ចសន្យា SR 509 ដំណាក់កាល 1b
តើអ្វីជាកម្មវិធី Puget Sound Gateway?
កម្មវិធី Puget Sound Gateway រួមមានគម្រោងបញ្ចប់ SR 509 នៅខោនធី King ភាគខាងត្បូង និង គម្រោងបញ្ចប់ SR 167 នៅ ខោនធី Pierce។ ការកែលម្អនេះរួមគ្នានឹងធ្វើឱ្យការប្រកួតប្រជែងសេដ្ឋកិច្ចរបស់រដ្ឋប្រសើរឡើង ទាំងលក្ខណៈជាតិ និងសាកល ដោយភ្ជាប់កំពង់ផែធំៗរបស់រដ្ឋទៅមជ្ឈមណ្ឌលចែកចាយសំខាន់ៗនៅខោនធី King និងខោនធី Pierce ។